Monday, 31 October 2011

សុខភាព៖ ហេតុអ្វី​បាន​ជា​អ្នក​គួរ​ញ៉ាំ​ទឹក​អោយ​បាន​ច្រើន?

ចំនួន ​ជាង ២/៣ នៃ​ទម្ងន់​ខ្លួន​របស់​យើង​គឺ​ទឹក គ្មាន​ទឹក​គ្រប់គ្រាន់​ដំណើរការ​ជីវគីមី និង អគ្គិសនី​នៃ​ខ្លួន​ប្រាណ​របស់​អ្នក នឹង​​ចាប់​ផ្ដើម​បាក់​ស្រុត​​ទ្រុឌទ្រោម។ ដូច្នេះ​សូម​ញ៉ាំ​ទឹក​អោយ​បាន​គ្រប់គ្រាន់ ទឹក​ស្អាត មិន​មាន​មេរោគ ទឹក​ចម្អិន រឺ ចម្រោះ​​អោយ​បាន​ត្រឹមត្រូវ ហើយ​សូម​មើល​ចំណុច​​ទាំង ១០ ខាង​ក្រោម​អ្នក​នឹង​យល់​ថា​ហេតុអ្វី​បាន​ជា​ត្រូវ​ញ៉ាំ​ទឹក​អោយ​បាន​ គ្រប់គ្រាន់៖

(១)-ឈាម​របស់​អ្នក​ជាង​ ៨០ ភាគ​រយ​គឺជា​ទឹក​ ហើយ​វា​ត្រូវ​ការ​ទឹក​ដើម្បី​បង្កើត​កោសិកា​ឈាម​ដែល​មាន​ផាសុកភាព​ថ្មី។
(២)-ឆ្អឹង​របស់​អ្នក​​ជាង ៥០ ភាគរយ​គឺជា​ទឹក ហើយ​វា​ត្រូវការ​ទឹក​ដើម្បី​បង្កើត​កោសិកា​ឆ្អឹង​ដែល​មាន​ផាសុកភាព​ថ្មី​។
(៣)-ផឹក ​ទឹក​ច្រើន​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុកចាប់​ក្នុង​ខ្លួន​របស់​អ្នក ដោយ​ធ្វើ​អោយ​ប្រព័ន្ធ​លសិកា​របស់​អ្នក​មាន​ចលនា។ ប្រព័ន្ធ​លសិកា​គឺជា​ប្រព័ន្ធ​មួយ​នៃ​ថ្នាំង បំពង់ សរសៃ និង វត្ថុរាវ​ដែល​នាំ​កាក​សំណល់​ចេញ​ពី​ជាលិកា​របស់​អ្នក។ វា​ត្រូវការ​ទឹក​ដើម្បី​ធ្វើការ​នេះ​អោយ​បាន​ត្រឹមត្រូវ។
(៤)-ទឹក​ជួយ​បញ្ចេញ​ចោល​នូវ​ការ​សំណល់​ និង ជាតិ​ពុល​ចេញ​ពី​ខ្លួន​ប្រាណ​របស់​អ្នក​តាម​ប្រព័ន្ធ​លាសិកា​ តំរង់​នោម​​ និង ពោះវៀន។
(៥)-ទឹក​ដូច​ជា​ប្រេង​រំអិល​សំរាប់​សន្លាក់​របស់​អ្នក និង ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុក​រោយ​សន្លាក់​ដោយសារ​ការ​ធ្វើ​ការងារ​ច្រើន។
(៦)-ទឹក ​ធ្វើ​អោយ​ការ​រំលាយ​អាហារ​របស់​អ្នក​ ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល ដូច្នេះ​ប្រសិន​ជា​អ្នក​លើស​ទម្ងន់​​នោះ​អ្នក​រឹត​តែ​ត្រូវការ​ទឹក​កាន់​តែ​ ច្រើន។
(៧)-ទឹក​អាច​អោយ​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​មាន​លំនឹង។
(៨)-ទឹក ​ជួយ​ធានា​អោយ​ដំណើរ​ការ​អគ្គិសនី​គ្រប់គ្រាន់ ដូច្នេះ​ខួរក្បាល​របស់​អ្នក​ និង ប្រព័ន្ធ​ប្រសាទ​ដំណើរ​ការ​ត្រឹមត្រូវ។ ខួរក្បាល​របស់​អ្នក​ និង ប្រព័ន្ធ​ប្រសាទ​បញ្ជូន​សញ្ញា​មាន​ដំណើរការ​ត្រឹមត្រូវ។ អ្នក​ស្រាវជ្រាវ​ប្រមាណ​ថា​ ខួរក្បាល​របស់​អ្នក​បញ្ចេញ​ថាមពល​​អគ្គិសនី​ចំនួន​ស្មើ​នឹង​អំពូល​ភ្លើង ៦០ វ៉ាត់។
(៩)-ទឹក​ធ្វើ​​អោយ​ធូរ​ស្រាល​ភាព​ខ្សោះ​ទឹក​ (មនុស្ស​ភាគច្រើន​​ខ្សោះ​ជាតិ​ទឹក​រ៉ាំរ៉ៃ)។
(១០)- ​គ្រប់​កោសិកា និង គ្រឿង​ក្នុង​ខ្លួន​របស់​យើង​ត្រូវការ​ទឹក​អោយ​គ្រប់គ្រាន់​ ដើម្បី​ដំណើរការ​​បាន​ត្រឹមត្រូវ។ ដូច្នេះ​ផ្លូវ​មួយ​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង ​នូវ​សុខភាព​របស់​​អ្នក​បាន​ឆាប់​រហ័ស និង ងាយ​ស្រួល​គឺ​ការ​ចាប់ផ្ដើម​ទឹក​ស្អាត​អោយ​បាន​គ្រប់គ្រាន់​រៀងរាល់​ថ្ងៃ​។

0 comments:

Post a Comment